រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

អ្វីជារដ្ឋធម្មនុញ្ញ?

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជណាចក្រកម្ពុជា។ រាល់ច្បាប់និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់និងឯកសារគតិយុត្តនោះនឹងអធមនុញ្ញភាព។ គួរកត់សម្គាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ គិតមកដល់ត្រឹមខែមីនា ឆ្នាំ២០០៨ មានវិសោធនកម្ម ០៦លើក (ខែកក្កដា ឆ្នាំ១៩៩៤, ខែមីនា ឆ្នាំ១៩៩៩, ខែកក្កដា ឆ្នាំ២០០១, ខែមិថុនា ឆ្នាំ២០០៥, ខែមីនា ឆ្នាំ២០០៦ និងខែកុម្ភៈ ឆ្នាំ២០០៨) ត្រូវបានធ្វើនិងប្រកាសឲ្យប្រើប្រាស់។ដោយឡែក ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោធនកម្មចំនួនមួយមាត្រា គឺមាត្រា០៦។
First