ជំពូកទី១
អំពីអធិបតេយ្យ
មាត្រា ១
ប្រទេសកម្ពុជា
ជាព្រះរាជាណាចក្រ ដែលមានព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស។
ព្រះរាជាណាចក្រកម្ពុជា
ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
មាត្រា ២
បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា
មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩។
មាត្រា ៣
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
មាត្រា ៤
បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺ ជាតិ សាសនា
ព្រះមហាក្សត្រ។
មាត្រា ៥
ភាសា និងអក្សរ ដែលប្រើជាផ្លូវការគឺ ភាសា និងអក្សរខ្មែរ។
មាត្រា ៦
ភ្នំពេញ ជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា។
ទង់ជាតិ
ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១.២ និង៣។



EmoticonEmoticon